ប្រវត្តិពិធីបុណ្យអុំទុកមានតាំងបពីបូរមបូរាណដ៏យូលង់ណាស់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេសក៏ដូចជាតាមសិលាចារឹកនៃប្រាសាទអង្គរ។ សូមបញ្ជាក់ថា បុណ្យអុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏មានលក្ខណៈខុសៗគ្នាផងដែរ។
ក.ប្រភពពិធីប្រណាំងទូក
ឯកសារល្បែងប្រណាាំងទូករបស់ក្រុមជំនុំទំនៀកទំលាប់លេខ១៩.០០៤ និពន្ធដោយលោកថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំង កម្ពុជាក្រោម មានចែង៖ " សម័យលង្វែក ព.ស២០៧១ គ.ស ១៥២៨ " ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាសិទ្ធភូបាល ជាស្ដេចត្រាញ់នៅកម្ពជា ស្រុកបាសាក់។ ស្ដេចត្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅនេះ ៖
ទាហានជើងទឹកចែកជាបីក្រុម
ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។
ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។
ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្ដោង មានទ្រង់ទ្រាយដូចទូកបាសាក់ហៅ ទូកប៉ុកចាយ តែរាងស្ដួចវែង មានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។
របៀបបង្ហាត់ច្បាំង " តាមទំនៀមស្ដេចត្រាញ់កម្ពុជាក្រោម " ស្ដេចលើមន្រ្ដីបួនទិស "ចតុស្ដម្ភ" ដែលនៅក្នុងឳវាទស្និទ្ធភូបាល ស្ដេចត្រាញ់គ្រប់ជំពូក ដែលបញ្ញត្តិច្បាប់សម្រាប់ស្រុក។ល។ កំណត់ថ្ងៃពេញបូណ៍មី ខែកក្ដិក រដូវអកអំបិកនោះ មន្ត្រីទាំងបូនទិសត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក "សមយុទ្ធ" មួយថ្ងៃមួយយប់រាល់ឆ្នាំ។
ឯកសារខ្លះបាននិយាយថា ពិធីបុណ្យអុំទូកមានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ដែលបច្ចុន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។
ពិធីបុណ្យនេះ គេតែងប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកក្ដិកធ្វើនៅតាមទន្លេសាប នាកំពង់ផែមុខវាំង។
ខ. ប្រភពពិធីបណ្ដែតប្រទីប
ប្រភពពិធីនេះកាលដើមឡើយគេប្រារព្ធនៅយប់ថ្ងៃពេញបូណ៍មីខែអស្សុជ ដែលក្រោយមកគេ ប្រារព្ធពិធីបណ្ដែតប្រទីបនេះនៅយប់១៤-១៥កើតនិង១រោច ខែកក្ដិកវិញ បូជាចំពោះព្រះចង្គូមកែវ នៅពិភពនាគ ព្រះពុទ្ធបាទនៅស្ទឹងនម្មទា ដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើនរុងរឿងដល់ខ្លួនឯង ដល់ប្រជាជននិងប្រទេសជាតិ។
គ. ប្រភពពិធីសំពះព្រះខែ អកអំបុក
តាមគម្ពីរ អដ្ធកថាចរិយាបិដក ភាសាបាលីមានចែងថាក្នុដដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យោនយកកំណើតជាបណ្ឌិត "កំណើតជាទន្សាយ"។ នៅថ្ងៃពេញបូណ៍មីមួយ សសបណ្ឌិត បានអធិដ្ធានឧបោសថសីល ហើយឧទ្ទិសុមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឳ្យបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍នោះ ក៏ទ្រង់កាឡាខ្លួនជាព្រាហ្មណ៍ចាស់មកសុំុំ់មំសាសសបណ្ឌិតជាអាហារ សសបណ្ឌិតពោធិសត្វបានឲ ព្រាហ្មណ៍ចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅសសបណ្ឌិតក៏បានរលាស់ខ្លួនបីដង ដើម្បីឲយសត្វដែលជាប់នឹងរោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្លើងភ្លាម។ អស្ចារ្យ ភ្លើងនោះមិនបានឆេះសសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៍ក៏ស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្ម៍អធិដ្ធានថា សូមឲរូបទន្សាយពោធិសត្វដែលខ្ញុំគូរនេះនៅជាប់រហូតដល់ទីបំផុតកប្ប។
ដោយអានុភាពបរម្ថបារមីនៃព្រះពោធិសត្វផង និងសេចក្ដីអធិដ្ធានរបស់ព្រះអង្គផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។
ដោយជឿតាមរឿងនេះហើយ បានជានៅវេលាពេញបូណ៍មីខែកក្ដិក រៀងរាលឮឆ្នាំ ខ្មែរយើងយកនំចំណី មានអំបុក និងចេក ជាដើមមកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ អកអំបុក។

No comments:
Post a Comment